ពិធីសម្ពោធបើកការដ្ឋានសាងសង់ការិយាល័យលក់គម្រោងផ្សារជីស៊ី អូរឫស្សី
រាជធានីភ្នំពេញ, ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២១ ៖ ក្រុមហ៊ុន GCC គ្រុប បានប្រកាសសម្ពោធបើកការដ្ឋានសាងសង់ ការិយាល័យលក់ដែលសាងសង់នៅលើផ្ទៃដីរហូតដល់ ៣០០០ ម៉ែត្រការ៉េ ដែលរួមទាំងចំណតឡាន និងសួនច្បារដ៏ស្រស់បំព្រង ។ ពិធីនេះនឹងប្រព្រឹត្តទៅនៅទីតាំងគម្រោង ផ្សារជីស៊ី អូរឫស្សី នៅថ្ងៃព្រហស្បតិ៍ ទី 16 ខែធ្នូ ឆ្នាំ 2021 ដើម្បីបើកការដ្ឋានសាងសង់ផ្សារជីស៊ី អូរឫស្សី និងការរៀបចំទីតាំងដើម្បីបើកការដ្ឋានសាងសង់គម្រោងនាពេលខាងមុខបន្ថែមទៀត ។
ផ្សារ ជីស៊ី អូរឫស្សី មានកម្ពស់រហូតដល់ទៅ ៦ ជាន់ ជាផ្សារបោះដុំ និងលក់រាយ ដែលត្រូវបានរចនាឡើងយ៉ាងពិសេសប្លែកពីគេដោយបានរួមបញ្ចូលគ្នានូវរចនាបទដែលជាកម្ចីពី ប្រវត្តិសាស្ត្រផងដោយបម្លែងឲ្យទៅជារចនាបទទំនើប ប៉ុន្តែនៅរក្សាបាននូវស្ថាបត្យកម្មប្រពៃណីខ្មែរបុរាណ ។ ផ្សារក្នុងស្រុកនេះត្រូវបានបង្កើតឡើងជាពិសេសស្របទៅតាមបរិបទរស់នៅនៃប្រជាជនក្នុងស្រុក បរិយាកាស និងឥរិយាបទអ្នកប្រើប្រាស់ ហើយការរចនាក៏បានយកចិត្តទុកដាក់លើដំណើរការនៃលំហូរខ្យល់ និងបែងចែកពន្លឺធម្មជាតិបានកាន់តែប្រសើរឡើង ដែលនេះជាកត្តាដ៏សំខាន់មួយសម្រាប់ធាតុអាកាសក្នុងតំបន់ត្រូពិច ក្នុងការធ្វើយ៉ាងណាឲ្យមានម្លប់ច្រើន និងការពារផ្នែកខាងក្នុងពីទឹកភ្លៀង ។
លោក កាំង នីន នាយកផ្នែកលក់ ផ្សារជីស៊ី អូរឫស្សី បានមានប្រសាសន៍ថា ដើម្បីអបអរសាទរក្នុងឱកាសដ៏ពិសេសនេះ ផ្សារជីស៊ី អូរឫស្សី បានផ្តល់ជូននូវការផ្តល់ជូនជាពិសេស ដល់អតិថិជនទាំងអស់ដែលបានចុះឈ្មោះរួចរាល់ហើយជ្រើសរើសតូបនៅជាន់ទី 1 នៃផ្សារជីស៊ី អូរឫស្សី ។ គួររម្លឹកផងដែរ ផ្សារជីស៊ី អូរឫស្សីបានបើកទទួលចុះឈ្មោះ តាំងពីដើមខែកញ្ញាឆ្នាំនេះមកម្ល៉េះ ។ ដូច្នេះនេះជាឱកាសដ៏ល្អបំផុតម្រាប់អ្នកវិនិយោគទាំងអស់ ដើម្បីក្លាយជាម្ចាស់តូបនៅជាន់ផ្ទាល់ដី នៃផ្សារជីស៊ី អូរឫស្សីយើងខ្ញុំ ដែលមានតូបអាជីវកម្មមានសក្តានុពលខ្ពស់មួយ ដែលធានានូវអត្រាប្រាក់ចំណេញខ្ពស់បំផុត និងមានអ្នកធ្វើដំណើរកាត់ច្រើនបំផុតបើធៀបទៅនឹងទីតាំងដទៃទៀត។ ជាន់ទី 1 មានកម្ពស់រហូតដល់ 6 ម៉ែត្រ ដែលខ្ពស់ជាងជាន់ផ្សេងទៀត ព្រមទាំងមានច្រកចូលផ្លូវធំទូលាយ ដែលបើកទូលាយសម្រាប់ការធ្វើអាជីវកម្មចម្រុះកាន់តែច្រើន ។
លោក កាំង នីន បានថ្លែងថា ៖ «ការិយាល័យលក់របស់ ផ្សារជីស៊ី អូរឫស្សី បានរំពឹងទុកថានឹងបញ្ចប់នៅដើមឆ្នាំ 2022 នេះ ខណៈដែលផ្សាររបស់យើងនឹងដំណើរការនៅក្នុងឆ្នាំ 2024 ។ យើងជឿជាក់ថា នៅពេលផ្សារជីស៊ី អូរឫស្សី បើកដំណើរការ យើងនឹងក្លាយជាផ្សារប្រពៃណីធំមួយ ដែលអ្នកទេសចរណ៏អន្តរជាតិ និងអ្នកទេសចរណ៏ក្នុងស្រុកត្រូវតែមកទស្សនាកម្សាន្តដោយខានមិនបាន ជាពិសេសប្រជាជនដែលស្ថិតនៅជុំវិញតំបន់នោះផងដែរ» ។
ទន្ទឹមនឹងការចាប់ផ្តើមបើកការដ្ឋានសាងសង់ ភ្ញៀវទាំងអស់ដែលនឹងអញ្ជើញមកកាន់ការិយាល័យតាំងបង្ហាញ ផ្សារជីស៊ី អូរឫស្សីចាប់ពីថ្ងៃទី 16 ដល់ថ្ងៃទី 19 ខែធ្នូនេះ នឹងត្រូវទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅដូចជា កាដូបុណ្យណូអែលដ៏មានអត្ថន័យ ការបញ្ចុះតម្លៃពិសេស រង្វាន់ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះម៉ាក Samsung និងជាពិសេសទទួលបានការតុបតែងតូបជូនដោយឥតគិតថ្លៃសម្រាប់រាល់ការចុះឈ្មោះក្នុងថ្ងៃនោះផងដែរ ។
នៅថ្ងៃដដែលផងនេះ លោក កាំង នីន បានលើកឡើងអំពីកម្មវិធីមួយ ដែលផ្តល់អត្ថប្រយោជន៍ជូនទាំង ដៃគូ និងអ្នកដែលមានចំណាប់អារម្មណ៍លើគម្រោងផ្សារជីស៊ី អូរឫស្សី ដែលយើងឲ្យឈ្មោះកម្មវិធីនោះថា“កម្មវិធី ក្លាយជាដៃគូរបស់យើង ឬ Be a Boss Program» ។ លោកបានបន្ថែមទៀតថា «កម្មវិធី Be a Boss ជាកម្មវិធី ដែលបង្កើតឡើងដើម្បីឲ្យអ្នកដែលរស់នៅក្នុងតំបន់ឆ្ងាយៗ ឬខេត្តដែលនៅក្បែរទីក្រុងភ្នំពេញកាន់តែបានស្គាល់ច្បាស់អំពីគម្រោងផ្សារជីស៊ី អូរឫស្សី ក៏ដូចជាការស្វែងរកបន្ថែមនូវដៃគូ ឬភ្នាក់ងារសម្រាប់គម្រោងផ្សារជីស៊ី អូរឫស្សីនៅក្នុងតំបន់ទាំងនេះ ។
សម្រាប់លោកអ្នក ដែលមានបំណងចង់សិក្សាលម្អិត ឬចង់ចូលរួមក្នុងកម្មវិធីនេះ អាចទំនាក់ទំនងមកកាន់ ប្រធានឆាណែលផ្នែកលក់នៃផ្សារជីស៊ី អូរឫស្សីយើងខ្ញុំ៖ កញ្ញា អឿន ថាវី (010 577 679) ឬ កញ្ញា កែ ភិរុណ (077 813 868) ៕