ហេតុផលដែលប្រជាជនវ័យក្មេងកម្ពុជាគួរតែធ្វើការវិនិយោគនាពេលបច្ចុប្បន្ននេះ
ប្រយោគដែលប្រជាជនខ្មែរវ័យក្មេងជាច្រើនតែងតែបានឮជាប្រចាំគឺ “ពិបាកមុនស្រណុកក្រោយ”។ ចំនួនប្រជាជនខ្មែរវ័យក្មេងជាច្រើន ដែលកំពុងតែសកម្មក្នុងភារកិច្ចការងារនៅតាមវិស័យផ្សេងៗ ធ្វើឲ្យប្រយោគនេះត្រូវបានយកចិត្តទុកដាក់កាន់តែខ្លាំងពីគ្រប់មជ្ឈដ្ឋាន។ មិនដូចនៅក្នុងបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៌ផ្សេងទៀតដែលទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការ រីករាលដាលនៃជម្ងឺឆ្លង ទំហំផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជា លើគ្រប់វិស័យហាក់មិនបង្ហាញនូវសញ្ញាណធ្លាក់ចុះនោះឡើយ។ សេណារីយ៉ូនេះបង្ហាញថាប្រជាជនខ្មែរវ័យក្មេងទាំងអស់នៅតែមានឱកាសក្នុងការទទួលបាន ចំណូលខ្ពស់ និងការងារកាន់តែមានភាពប្រសើរឡើង។
ដោយសារកំណើននៃប្រាក់ចំណូល អ្នកជំនាន់ក្រោយគួរតែងាកមកពិចារណាអំពីការវិនិយោគចំណូលអកម្មរបស់ពួកគេ ជាជាងការចំណាយទៅលើសម្ភារៈនិយមដែលពួកគេមិនត្រូវការចាំបាច់ទាល់តែសោះ។ យើងអាចដឹងបានថា ប្រជាជនខ្មែរដែលមានចំណូលខ្ពស់ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការការវិនិយោគលើអចលនទ្រព្យ ដើម្បីទទួលបាននូវប្រាក់ចំណូលកាន់តែខ្ពស់ដូចដែលពួកគេស្រម៉ៃចង់បាននាពេលអនាគត។
នៅក្នុងឆ្នាំ 2021 នេះ ផ្ទះនៅក្នុងទីក្រុងភ្នំពេញមានតម្លៃប្រហែល USD200,000 ខណៈពេលដែលតម្លៃផ្ទះនៅតាមជាយក្រុងភ្នំពេញមានតម្លៃប្រហែល USD130,000។ សម្រាប់ខុនដូ ប្រណីតក្នុងតំបន់ពាណិជ្ជកម្មនៃទីក្រុងភ្នំពេញវិញ អាចមានតម្លៃជិត USD 100,000។ តម្លៃអចលនទ្រព្យខ្ពស់ទាំងនេះបានធ្វើឲ្យប្រជាជនខ្មែរវ័យក្មេងភាគច្រើនបោះបង់ក្ដីសង្ឃឹមក្នុងការវិនិយោគទៅលើវិស័យអចនទ្រព្យ ក៏ប៉ុន្តែវិស័យអចលនទ្រព្យមិនមែនមានត្រឹមតែផ្ទះ ខុនដូ និង ដីធ្លីប៉ុណ្ណោះទេ។
យើងបានមើលឃើញអំពីទំនោរថ្មីដែលវិស័យអចលនទ្រព្យពាណិជ្ជកម្មកាន់តែទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីគ្រប់មជ្ឈដ្ឋានបន្ទាប់ពីការទទួលបាននូវការវិនិយោគផ្ទាល់ពីបរទេសជាមួយនឹង ប្រេនអន្តរជាតិល្បីៗជាច្រើនដែលបង្កើតនូវមូលដ្ឋានគ្រឹះដ៏រឹងមាំនៅក្នុងប្រទេសកម្ពុជាយើង។ ប្រជាជនខ្មែរវ័យក្មេងគួរតែសាកល្បងធ្វើការវិនិយោគទៅលើគម្រោងអភិវឌ្ឍផ្សារដែលផ្ដល់ជូននូវប្លង់រឹង និងទទួលបានផលចំណេញខ្ពស់ពីការវិនិយោគ។ នាពេលបច្ចុប្បន្ននេះ មានប្រភេទនៃគម្រោងអភិវឌ្ឍបែបពាណិជ្ជកម្មជាច្រើនដែលផ្ដល់សម្រាប់តែការជួលប៉ុណ្ណោះ ហើយកម្រមានម្ចាស់គម្រោងណាដែលលក់តូបផ្សារព្រមជាមួយនឹងប្លង់រឹងណាស់។
ប្រភេទនៃការវិនិយោគលើតូបផ្សារនេះជាឱកាសដ៏ល្អបំផុតមួយក្នុងឆាកជីវិត ដោយសារតែតម្លៃ លក់សមរម្យនៅពេលចាប់ផ្ដើមគម្រោង ហើយបន្តឡើងថ្លៃមិនឈប់ពីមួយឆ្នាំ ទៅមួយឆ្នាំដោយសារតែលក្ខណៈបែបនេះ យើងបានឃើញរួចមកហើយនៅក្នុងការអភិវឌ្ឍគម្រោងផ្សារថ្មី ផ្សារអូរឫស្សី និងផ្សារអូរឡាំពិក។ នាពេលបច្ចុប្បន្ននេះ មានតែផ្សារជីស៊ី អូរឫស្សីតែប៉ុណ្ណោះ ដែលបានធានាផ្ដល់ជូននូវលក្ខខណ្ឌបែបនេះ ជាមួយនឹងតម្លៃតូបទាប ត្រឹមតែ USD 2X,000។ ការអភិវឌ្ឍប្រភេទថ្មីនេះបានបើកនូវឱកាសថ្មីបន្ថែមសម្រាប់ប្រជាជនខ្មែរវ័យក្មេងទាំងអស់។
ផ្សារជីស៊ី អូរឫស្សីគឺជាគម្រោងផ្សារបោះដុំ និងលក់រាយដែលមានកម្ពស់ 6 ជាន់។ អ្នកវិនិយោគខ្មែរទទួលបាននូវអត្ថិភាពពិសេសក្នុងការវិនិយោគលើតូបផ្សារលក់អាហារស្រស់នៅជាន់ផ្ទាល់ដីហៅថា “ផ្សារយើង” ហើយគាត់ក៏អាចទិញតូបនៅជាន់ខាងលើផងដែរ។ វិនិយោគនៅក្នុងផ្សារយើងអាចឲ្យលោកអ្នកទទួលបាននូវប្រាក់ចំណូលរហូតដល់ 15% ក្នុងមួយឆ្នាំ ជាមួយនឹងចំណូលជាង USD 300 ពីតូបដែលទិញក្នុងតម្លៃ USD 2X.000។ នេះគឺជាឱកាសដ៏ល្អបំផុតមួយដោយយើងមើលឃើញថាការវិនិយោគទៅលើលំនៅឋាន និងខុនដូផ្ដល់ អត្រាចំណេញប្រចាំឆ្នាំត្រឹមតែពី 5% ទៅ 8% ប៉ុណ្ណោះ។ យើងក៏អាចមើលឃើញពីអត្រាផលចំណេញពីការឡើងថ្លៃនៃតូបផ្សារមានកម្រិតខ្ពស់ខ្លាំងបើធៀបទៅនឹងអចលនទ្រព្យផ្ទះ និងដីធ្លី។ ការវិនិយោគនេះក៏មានភាពទាក់ទាញផងដែលបើធៀបទៅនឹងរបស់របរដែលយុវវ័យភាគច្រើនចំណាយទិញ។
ឧទាហរណ៍ថា យើងចំណាយលុយទិញឡានតម្លៃ USD 20,000 ដែលមានអត្រាធ្លាក់ថ្លៃរហូតដល់ 12% ក្នុងមួយឆ្នាំ។ នេះមានន័យថាយើងខាតលុយ USD 2,400 ក្នុងមួយឆ្នាំ លើយានយន្តដែលនេះមិនទាន់រាប់បញ្ចូលថ្លៃជួសជុលថែទាំផង។ ការទិញផលិតផលប្រណីតវិញក៏រឹតតែមិនល្អទៅទៀត ដោយសារតែការវិនិយោគនេះមិនមានផលចំណេញ និងអាចត្រូវចំណាយដល់ USD 10,000 ក៏អាចថាបាន។ ប្រជាជនខ្មែរវ័យក្មេងគួរតែមានភាពរវៀសជាមួយនឹងប្រាក់ចំណូលរបស់ពួកគេដោយសារតែនៅពេលនេះគឺជាឱកាសមាសសម្រាប់ជួយជម្រុញសេដ្ឋកិច្ចប្រទេសកម្ពុជា។ យើងជឿជាក់ថាការសម្រេចចិត្តក្នុងការវិនិយោគចូលទៅក្នុងវិស័យអចលនទ្រព្យចាប់ពីវ័យក្មេងទៅគឺជាជំហានដ៏អស្ចារ្យមួយ។
សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារយើងសូមចូលទៅកាន់គេហទំព័រហ្វេសប៊ុក របស់យើង៖
– GC Orussey Market – ផ្សារជីស៊ីអូរឫស្សី:
https://www.facebook.com/gc.orusseymarket
– ឆានែលតេឡេក្រាម – https://t.me/GCOrusseyMarket
– លេខទូរស័ព្ទ និងតេឡេក្រាម: 099 331015, 098 331015
បញ្ចប់
ក្រុមហ៊ុន GCC គឺជាក្រុមហ៊ុនវិនិយោគ ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុងហុងកុង ដែលមានជំនាញលើ វិស័យ អភិវឌ្ឍអចលនទ្រព្យ វិនិយោគដីធ្លី និងសេវាកម្មហិរញ្ញវត្ថុ (trust and fund management)។ ចក្ខុវិស័យដ៏ធំបំផុតនៃ GCC គឺក្លាយជាអ្នកអភិវឌ្ឍអចលនទ្រព្យ ផ្តល់ជូនសេវាកម្មពេញលេញ 360० នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ GCC មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន 7 ទៀត រួមមាន GC City GC Land GC Empire GC Realty GC Design GC Management និង GC Credit ។ គម្រោងបច្ចុប្បន្នរបស់ GCC រួមមាន៖ បុរី ណាឌី ដោយជីស៊ី ស៊ីធី CEO Wyndham Residence ផ្សារជីស៊ី អូរឫស្សី GC Residence ជ្រោយចង្វារ និង Lixin Century Innovation Park។