News

អ្វីទៅជាការវិនិយោគដ៏វ័យឆ្លាតក្នុងវិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា?

អ្នកគ្រប់គ្នាប្រាកដជាគិតអំពីការវិនិយោគលើភាគហ៊ុន មូលនិធិសាជីវកម្ម ឬក៏គណនីសន្សំ ដែលទទួលបានការប្រាក់ខ្ពស់ សុទ្ធតែផ្ដល់ប្រាក់ចំណូលប្រកបដោយស្ថេរភាព និងមានហានិភ័យទាប ចាត់ទុកថាជាការវិនិយោគដ៏វៃឆ្លាត។ សម្រាប់មនុស្សមួយចំនួន ដែលមានថវិកាបម្រុងទុកច្រើន តែងតែស្វែងរកការវិនិយោគរយៈពេលវែងដូចជានៅលើដីធ្លី គេហដ្ឋាន និងអចលនទ្រព្យពាណិជ្ជកម្ម។ ប្រភេទនៃការិនិយោគទាំងនេះផ្ដល់ជូនទាំងចំណូលពីការជួលផង និងផលចំណេញពីការឡើងតម្លៃផង សម្រាប់អ្នកវិនិយោគទាំងអស់។

ទីក្រុងភ្នំពេញមានការកើនឡើងនូវតម្លៃដីធ្លីជាង 500% ឬស្មើនឹង 5 ដងក្នុងរយៈពេល10 ឆ្នាំចាប់តាំង ពីឆ្នាំ 2010 រហូតដល់ 2019។ ខណ្ឌដែលដីធ្លី មានតម្លៃថ្លៃជាងគេបំផុតមានដូចជាខណ្ឌដូនពេញ ខណ្ឌចំការមន និងខណ្ឌបឹងកេងកង ដីធ្លីមានតម្លៃប្រហែលជា USD 8,500 ក្នុងមួយម៉ែត្រការ៉េ។ ដូច្នេះ ហើយការវិនិយោគលើដីធ្លីនៅក្នុងតំបន់ពាណិជ្ជកម្ម មានតម្លៃខ្ពស់ខ្លាំងខណៈដែលអត្រាចំណេញពី ការឡើងថ្លៃមានការកើនឡើងតិចតួចបំផុតនាពេលបច្ចុប្បន្ននេះ។ បើដូច្នេះតើអ្នកគួរតែវិនិយោគនៅក្នុង ទីផ្សារអចលនទ្រព្យកន្លែងណាខ្លះ?

ឧទាហរណ៍ថា បើអ្នកធ្វើការវិនិយោគទៅលើផ្ទះអាជីវកម្មនៅក្នុងខណ្ឌសែនសុខ ដែលមានតម្លៃជាមធ្យម USD 200,000 ដែលអាចជួលបានក្នុងតម្លៃ USD 1,000 ក្នុងមួយខែ។ ក្នុងការគណនានេះមានន័យថា អ្នកអាចទទួលបាន USD 12,000 ពីការជួលជារៀងរាល់ឆ្នាំដែលស្មើរនឹង ចំណូល 6% ជារៀងរាល់ឆ្នាំ ពីការវិនិយោគ។ ប្រសិនបើអ្នកចង់ទិញការិយាល័យទំហំ 40 ម៉ែត្រការ៉េ មានតម្លៃប្រហែល USD 240,000 ហើយអ្នកវិនិយោគអាចដាក់ជួលបាន USD 1,400 ក្នុងមួយខែដែលស្មើរនឹង USD 16,800 ក្នុងមួយឆ្នាំ ឬស្មើរនឹងចំណូលត្រឡប់មកវិញប្រហែល 7% ក្នុងមួយឆ្នាំ។

អចលនទ្រព្យដែលមានភាពល្បីល្បាញសម្រាប់ការវិនិយោគនឹងធានានូវប្រាក់ចំណូលខ្ពស់មួយទៀតគឺ ការវិនិយោគទៅលើខុនដូ។ ជាទូទៅ ខុនដូ 1 បន្ទប់គេងនៅក្នុងតំបន់សក្ដានុពលដូចជាបឹងកេងកង លក់នៅក្នុងតម្លៃប្រហែល USD 80,000 ក្នុងមួយយូនីត និងប្រាក់ចំណូលពីការជួលប្រចាំខែប្រហែលជា USD 500 ។ ដូច្នេះ ចំណូលប្រចាំឆ្នាំត្រឡប់មកវិញសម្រាប់ការវិនិយោគប្រភេទនេះមានប្រហែលជា 7.5%។ អ្នកគិតថាមានការវិនិយោគប្រភេទណាដែលអាចផ្ដល់នូវប្រាក់ចំណូលខ្ពស់ជាងនេះដែរឬទេ?

តើអ្នកធ្លាប់បានលឺពីការវិនិយោគទៅលើតូបផ្សារក្នុងស្រុកដែរឬទេ? តើអ្នកដឹងទេថា ចំណូលប្រចាំឆ្នាំសរុបសម្រាប់ការវិនិយោគលើតូបផ្សារក្នុងស្រុក ជាមធ្យម លើសពី10% ក្នុងមួយឆ្នាំ? នេះគឺជាការពិត ដែលការវិនិយោគដែលល្អបំផុតគឺជាការវិនិយោគលើអចលនទ្រព្យដូចជាតូបផ្សារលក់ អាហារស្រស់ ក៏ប៉ុន្តែមិនទាន់មានអ្នកអភិវឌ្ឍណាបានបង្កើតនូវអចលនទ្រព្យប្រភេទនេះដូចជា GCCគ្រុប នៅឡើយទេ ដែលបានប្រកាសអំពីគម្រោងផ្សារយើងដោយជីស៊ី អូរឫស្សីដែលជាប្រភេទផ្សារលក់អាហារ ស្រស់ក្នុងស្រុកថ្មីមួយដែលមានទីតាំងស្ថិតនៅជាន់ផ្ទាល់ដីនៃគម្រោងផ្សារជីស៊ី អូរឫស្សី។ តម្លៃតូបផ្សារលក់ អាហារស្រស់ជាមធ្យមចាប់ផ្ដើមពី USD 2x,000 ក្នុងមួយយូនីត។

តាមរយៈការស្រាវជ្រាវបានបញ្ជាក់ថា តម្លៃជួលទាបបំផុតនៃតូបលក់អាហារស្រស់ចាប់ផ្ដើមពី USD 100 ក្នុងមួយម៉ែត្រការ៉េ។ តូបនៅក្នុងផ្សារយើងដោយជីស៊ី អូរឫស្សី មានទំហំជាមធ្យម 3 ម៉ែត្រការ៉េដែលអាចឲ្យអ្នកទិញតូបរកកម្រៃពី ការជួល USD 300 ក្នុងមួយខែដែលស្មើរនឹង USD 3,600 ក្នុងមួយឆ្នាំ។ ប្រសិនបើតូបមានតម្លៃប្រហែល USD 24,000 នោះអ្នកវិនិយោគអាចទទួលបានប្រាក់ចំណេញ 15% ក្នុងមួយឆ្នាំលើការវិនិយោគ ខណៈដែលក្នុងរយៈពេល 3 ឆ្នាំអាចទទួលបានផលចំណេញពីការឡើងថ្លៃបន្ថែមរហូតដល់ទៅ 300%។ នេះគឺជាការសម្រេចចិត្តវិនិយោគដ៏មានផលចំណេញបំផុតសម្រាប់វិនិយោគគិនទាំងអស់។

ផ្សារយើង ដោយជីស៊ី អូរឫស្សីក៏មានការផ្ដល់ជូនពិសេសសម្រាប់អ្នកកក់មុនពេលបើកសម្ពោធជាផ្លូវការ ដោយការចំណេញនូវទឹកប្រាក់ត្រឡប់មកវិញរហូតដល់ USD 9,000 ជាមួយនឹងការបង់ប្រចាំខែតិចបំផុត ត្រឹមតែ USD 3XX ក្នុងមួយខែ។

សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារយើងសូមចូលទៅកាន់គេហទំព័រហ្វេសប៊ុក របស់យើង៖
– GC Orussey Market – ផ្សារជីស៊ីអូរឫស្សី:
<a href=”https://www.facebook.com/gc.orusseymarket” target=”_blank” rel=”noopener”>https://www.facebook.com/gc.orusseymarket</a>
– ឆានែលតេឡេក្រាម – <a href=”https://t.me/GCOrusseyMarket” target=”_blank” rel=”noopener”>https://t.me/GCOrusseyMarket</a>
– លេខទូរស័ព្ទ និងតេឡេក្រាម: 099 331015, 098 331015

ក្រុមហ៊ុន GCC គឺជាក្រុមហ៊ុនវិនិយោគ ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុងហុងកុង ដែលមានជំនាញលើ វិស័យ អភិវឌ្ឍអចលនទ្រព្យ វិនិយោគដីធ្លី និងសេវាកម្មហិរញ្ញវត្ថុ (trust and fund management)។ ចក្ខុវិស័យដ៏ធំបំផុតនៃ GCC គឺក្លាយជាអ្នកអភិវឌ្ឍអចលនទ្រព្យ ផ្តល់ជូនសេវាកម្មពេញលេញ 360० នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ GCC មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន 7 ទៀត រួមមាន GC City GC Land GC Empire GC Realty GC Design GC Management និង GC Credit ។ គម្រោងបច្ចុប្បន្នរបស់ GCC រួមមាន៖ បុរី ណាឌី ដោយជីស៊ី ស៊ីធី CEO Wyndham Residence ផ្សារជីស៊ី អូរឫស្សី GC Residence ជ្រោយចង្វារ និង Lixin Century Innovation Park។

Share this post


MENU
DEMO