ផ្សារបោះដុំជីស៊ី អូរឫស្សីទទួលបានការឆ្លើយតបដ៏ច្រើនលើសលប់ក្នុងកម្មវិធីបើកចុះឈ្មោះដំបូងរបស់ខ្លួន
ភ្នំពេញ ថ្ងៃទី 10 ខែមិថុនា ឆ្នាំ 2021 – ចាប់តាំងពីការបើកទទួលចុះឈ្មោះគម្រោងផ្សារជីស៊ី អូរឫស្សីចាប់តាំងពីថ្ងៃទី 29 ខែឧសភា 2021 នៅក្នុងការិយាល័យតាំងបង្ហាញដំបូងបង្អស់នៅអូឡាំព្យាស៊ីធី ផ្សារជីស៊ី អូរឫស្សីទទួលបានការឆ្លើយតបយ៉ាងច្រើនលើស លប់ពីសំណាក់សហគ្រិនក្នុងស្រុក និងក្រៅប្រទេស ម្ចាស់អាជីវកម្ម និងអ្នកវិនិយោគជាដើម។
ថ្វីបើការិយាល័យតាំងបង្ហាញនេះទើបតែបើកទ្វារប៉ុណ្ណោះ ប៉ុន្តែផ្សារជីស៊ី អូរឫស្សីមានចក្ខុវិស័យមួយជារបស់ខ្លួនរួចជាស្រេច ក្នុងការរៀបចំនូវផែនការសម្រាប់ពេលអនាគត។ ផ្សារជីស៊ី អូរឫស្សី នឹងក្លាយខ្លួនទៅជាទីតាំងដ៏មានភាពល្បីល្បាញសម្រាប់ទេសចរក្នុង ស្រុក និងក្រៅប្រទេសដែលតំណាងឲ្យប្រវត្តិសាស្ត្រ និងអត្តសញ្ញាណដែលផ្សារភ្ជាប់នូវអតីតកាល មកបច្ចុប្បន្នកាល និងទៅកាន់អនាគត កាលផងដែរ។ ផ្សារជីស៊ី អូរឫស្សីគឺជាការរួមបញ្ចូលគ្នានៃបេតិកភណ្ឌវប្បធម៌ខ្មែរដែលតំណាងឲ្យ គុណតម្លៃ និងចំណេះដឹង ប្រពៃណី និងទំនៀមទម្លាប់ ជំនាញ និងទ្រព្យសម្បត្តិ សម្រាប់ផ្ទេរពីមួយជំនាន់ទៅមួយជំនាន់។
លោក Caleb Loh ដែលជានាយកគម្រោងជីស៊ី អូរឫស្សី ក.អ បានមានប្រសាសន៍ថា “ការិយាល័យតាំងបង្ហាញនៃផ្សារបោះដុំ ជីស៊ី អូរឫស្សីដំបូងគេបង្អស់មានទីតាំងស្ថិតនៅចំកណ្ដាលស្នូលនៃរាជធានីភ្នំពេញ ដែលរួមមានហាងគម្រូមួយបង្ហាញឲ្យអ្នកដែលមក ទស្សនាទាំងអស់អាចគិតអំពីអាជីវកម្មដែលពួកគេអាចបើកដំណើរការបាននៅទីនេះ”។
លោកបានបន្ថែមថា “មានអតិថិជនជាច្រើនបានសាកសួរអំពីគម្រោងផ្សារបោះដុំជីស៊ី អូរឫស្សី។ ពួកគេចង់ឃើញថាទីនោះមាន រូបរាងដូចម្ដេចខ្លះ និងធ្វើយ៉ាងណាទើបពួកគាត់អាចមកមើលពីផលិតផលនេះជាក់ស្ដែង។ ភ្ញៀវទាំងអស់សុទ្ធតែបង្ហាញនូវចំណាប់អារម្មណ៍ យ៉ាងខ្លាំងចំពោះគម្រោងថ្មីរបស់យើង នេះជាហេតុដែលធ្វើឲ្យយើងបង្កើតនូវការិយាល័យតាំងបង្ហាញនេះឡើងដើម្បីឲ្យអតិថិជនអាច អញ្ជើញ មកមើលក៏ដូចជាសិក្សាអំពីគម្រោងរបស់យើង។ ភ្ញៀវទាំងអស់អាចសាកសួរអំពីគម្រោងលម្អិត តម្លៃ និងការបង់ប្រាក់ដើម្បីធ្វើការ ទិញនៅពេលដែលគម្រោងបើកលក់ក្នុងអំឡុងពេលប៉ុន្មានខែទៅមុខ។
ក្រុមហ៊ុនជីស៊ី អូរឫស្សី ក.អ ធ្លាប់បានធ្វើការចែករំលែកអំពីការផ្ដល់ជូនពិសេសសម្រាប់អតិថិជនដែលចុះឈ្មោះទុកជាមុន តាំងពីពេលដែលការិយាល័យតាំងបង្ហាញបើករហូតដល់នៅពេលឥឡូវនេះអត្រាចុះឈ្មោះបានលើសពី 100% រួចទៅហើយ។ លោក Caleb Loh ដែលជានាយកគម្រោងនៃជីស៊ី អូរឫស្សី ក.អ បានមានប្រសាសន៍បន្ថែមថា “សម្រាប់ពេលបច្ចុប្បន្ននេះការទទួល ចុះឈ្មោះលើកទី 1 ត្រូវបានផ្អាករួចទៅហើយ រហូតដល់មានការជូនដំណឹងបន្ថែមទៀត។ សូមរង់ចាំទទួលព័ត៌មានបន្ថែមទៀតអំពីការ ទទួលចុះឈ្មោះលើកទី 2 និងការផ្ដល់ជូនពិសេសៗបន្ថែមទៀតនឹងប្រកាសនៅពេលឆាប់ៗខាងមុខនេះ។ ផ្សារជីស៊ី អូរឫស្សីនឹងនៅតែបន្ត ផ្ដល់ជូនជម្រើសបង់ប្រាក់ដែលពិសេស និងងាយស្រួលសម្រាប់ឲ្យអតិថិជនទាំងអស់ អាចក្លាយជាម្ចាស់តូបក្នុងក្ដីស្រម៉ៃនៅក្នុងផ្សារជីស៊ី អូរឫស្សី”។
បន្ថែមពីលើនេះ ផ្សារជីស៊ី អូរឫស្សីក៏កំពុងតែធ្វើការសាងសង់នូវការិយាល័យលក់គម្រោងរបស់ខ្លួន នៅពីមុខទីតាំងគម្រោង ហើយ ការិយាល័យថ្មីនេះគ្រោងនឹងបញ្ចប់នៅក្នុងខែកញ្ញាដែលអនុញ្ញាតឲ្យអតិថិជនទាំងអស់អាចឃើញពីគម្រោង និងដំណើរការសាងសង់ក្នុង ពេលតែមួយ។
សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារជីស៊ី អូរឫស្សីសូមចូលទៅកាន់គេហទំព័រហ្វេសប៊ុក របស់យើង៖

GC Orussey Market – ផ្សារជីស៊ីអូរឫស្សី: https://www.facebook.com/gc.orusseymarket

ឆានែលតេឡេក្រាម – https://t.me/GCOrusseyMarket

លេខទូរស័ព្ទ និងតេឡេក្រាម: 099 331015, 098 331015

បញ្ចប់
ក្រុមហ៊ុន GCC គឺជាក្រុមហ៊ុនវិនិយោគ ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុងហុងកុង ដែលមានជំនាញលើ វិស័យ អភិវឌ្ឍអចលនទ្រព្យ វិនិយោគដីធ្លី និងសេវាកម្មហិរញ្ញវត្ថុ (trust and fund management)។ ចក្ខុវិស័យដ៏ធំបំផុតនៃ GCC គឺក្លាយជាអ្នកអភិវឌ្ឍអចលនទ្រព្យ ផ្តល់ជូនសេវាកម្មពេញលេញ 360० នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ GCC មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន 7 ទៀត រួមមាន GC City, GC Land, GC Empire, GC Realty, GC Design, GC Management និង GC Credit ។ គម្រោងបច្ចុប្បន្នរបស់ GCC រួមមាន៖ បុរី ណាឌី ដោយជីស៊ី ស៊ីធី, CEO Wyndham Residence ផ្សារជីស៊ី អូរឫស្សី GC Residence ជ្រោយចង្វារ និង Lixin Century Innovation Park ក្រុងព្រះសីហនុ។