News

ផ្សារជីស៊ី អូរឫស្សីផ្តល់នូវទស្សនទាននៃការអភិវឌ្ឍថ្មីជាមួយនឹងស្តង់ដា ពាណិជ្ជកម្មទំនើប

ដោយៈគង់ សូរិយា

ភ្នំពេញៈ ជាមួយទស្សនទាននៃការអភិវឌ្ឍថ្មី គំរោងផ្សារជីស៊ី អូរឬស្សីបាននិងកំពុងផ្តល់ជូននូវលំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មទំនើបស៊ីវិល័យ តាមបែបផែននៃការអភិវឌ្ឈក្នុងយុគសម័យថ្មី។

បើនិយាយអំពីប្រភេទនៃអចលនទ្រព្យក្នុងប្រទេសកម្ពុជា មានគម្រោងជាច្រើនដែលផ្ដោតទៅលើផ្សារលក់រាយ និងលំនៅឋាន។ នៅក្នុងការប្រកាសថ្មីៗនេះ ពីសំណាក់ GCC គ្រុប ក្រុមហ៊ុនអភិវឌ្ឍលំនៅឋានមួយនេះ បានផ្លាស់ប្ដូរយុត្តិសាស្រ្តរបស់ខ្លួន ដែលបង្ហាញថា ពួកគេបានរកឃើញនូវមហា សមុទ្រថ្មីសម្រាប់ខ្លួនឯង ដោយការបង្កើតនូវផ្សារបោះដុំនៅក្នុងស្រុកថ្មីមួយ ដែលស្នងនូវមរតកនៃស្ថាបត្យកម្មបែបប្រពៃណី និងចំណេះដឹងនៃការធ្វើពាណិជ្ជកម្មរបស់ប្រជាជនកម្ពុជា។

ជាច្រើនលើកមកហើយ ដែលអ្នកអភិវឌ្ឍគម្រោងបង្កើតនូវ ផ្សារទំនើបជាមួយនឹងប្រេនផលិតផលល្បីៗ ដើម្បីទាក់ទាញអតិថិជន។ ផ្សារជីស៊ី អូរឫស្សីមានភាពខុសប្លែកពីអចលនទ្រព្យពាណិជ្ជកម្មទាំងអស់ ដែលមិនធ្លាប់បានបង្កើតឡើងពីសំណាក់ម្ចាស់គម្រោងណាមួយឡើយ នៅក្នុងមួយទស្សវត្សន៍ចុងក្រោយនេះ។ ផ្សារមួយនេះនឹងផ្ដោតសំខាន់ទៅលើផ្សារបោះដុំ និងលក់រាយក្នុងស្រុក។

អ្នកនាង កុលហ្សានិក ប្រធានផ្នែកលក់នៃគម្រោងផ្សារជីស៊ី អូរឫស្សីមានប្រសាសន៍ថា “ខុសប្លែកពីការអភិវឌ្ឍ អចលនទ្រព្យបែបពាណិជ្ជកម្មផ្សេងទៀត ផ្សារជីស៊ី អូរឫស្សីបាននាំមកជូននូវមុខងារ សំខាន់ៗជាច្រើនសម្រាប់ម្ចាស់តូប ទាំងអស់”។

ផ្សារជីស៊ី អូរឫស្សីត្រូវបានបង្កើតឡើង ព្រមជាមួយនឹងរចនាបទបែប ទំនើបលាយជាមួយនឹងរចនាបទបែបខ្មែរបុរាណ ផ្សារជីស៊ីអូរឫស្សីគឺជា ស្ថាបត្យកម្មដែលមានរួម បញ្ចូលនូវស្ថាបត្យកម្មប្រវត្តិសាស្ត្រ រួមបញ្ចូលជាមួយនឹងការ រចនាបែបប្រពៃណីទំនើប។ ផ្សារមួយនេះបង្កើតឡើងដោយផ្ដោតសំខាន់លើ បរិបទនៃតំបន់ អាកាសធាតុ និងឥរិយាបថ របស់អ្នកប្រើប្រាស់ផ្ទាល់ ហើយការរចនាវិញក៏រៀបចំឡើង ដើម្បីសម្រួលដល់លំហូរខ្យល់ធម្មជាតិ និងពន្លឺធម្មជាតិឲ្យ បានល្អបំផុតដែលទាំងនេះគឺជាកត្តា សំខាន់នៃប្រទេសក្នុងតំបន់អាកាសធាតុត្រូពិច ព្រមជាមួយការរក្សានូវម្លប់ និងការការពារទឹកភ្លៀងសម្រាប់ផ្នែកខាងក្នុង។

ផ្សារជីស៊ី អូរឫស្សីរួមមានតូប ដែលលើកទឹកចិត្តឲ្យម្ចាស់ពាណិជ្ជកម្មទាំងអស់ អាចតុបតែងតូបរបស់ខ្លួនទៅតាម អត្តចរិត ស្តង់ដារ និងផលិតផល។ តូបនៅក្នុងផ្សារទាំងអស់អាចរចនាបំពេញ ទៅតាមបំណងប្រាថ្នានៃអាជីវករទាំងអស់ ទាំងការព្យួរ ការតម្រៀបធ្នើរ ធ្វើយ៉ាងណា អាចបំពេញតម្រូវការនៃអ្នកប្រើប្រាស់ទាំងអស់ ហើយតូបក៏មានភ្ជាប់មក ជាមួយនូវឃ្លាំង សម្រាប់ដាក់ឥវ៉ាន់នៅលើដំបូលផងដែរ។

ក្រៅអំពីតូប អាជីវករទាំងអស់ក៏ទទួលបាន នូវគេហទំព័រe-commerce សម្រាប់លក់ឥវ៉ាន់ដែលអាចប្រើប្រាស់ បានដោយម្ចាស់តូបទាំងអស់នៅក្នុងផ្សារជីស៊ី អូរឫស្សី។ អ្នកនាងកុលហ្សានិកបានបន្ថែមថា “គេហទំព័រ e-commerce ធានាថាម្ចាស់តូបទាំងអស់អាចលក់នូវផលិតផលនៅគ្រប់ទីកន្លែងទាំងអស់។ យើងបាននឹកឃើញគំនិត បង្កើតនូវ គេហទំព័រ e-commerce ដោយសារតែយើងមើលឃើញថា នៅក្នុងអំឡុងពេលការរាលដាលនៃជម្ងឺកូវីដ 19 ផ្សារក្នុងស្រុកភាគច្រើនត្រូវបានបិទ ជាហេតុធ្វើឲ្យពួកយើងចាប់ផ្ដើមស្វះស្វែងរកវិធីធ្វើយ៉ាងណាឲ្យម្ចាស់តូបទាំងអស់ អាចលក់ផលិតផលរបស់ពួកគេនៅគ្រប់កាលៈទេសៈទាំងអស់។

នៅជាន់លើបំផុតនៃផ្សារជីស៊ី អូរឫស្សី មាននូវកន្លែងសម្រាប់ផ្សាយផ្ទាល់ដែលអាចប្រើប្រាស់បានដោយម្ចាស់ តូបទាំងអស់ដើម្បីអាចឲ្យពួកគេ ធ្វើការផ្សព្វផ្សាយផ្ទាល់អំពីផលិតផលរបស់ពួកគេ ដោយប្រើប្រាស់ជាមួយនឹងប្រព័ន្ធ ឌីជីថល ជាមួយនឹងបន្ទប់ស្ទូឌីយ៉ូដែលមានឧបករណ៍គ្រប់គ្រាន់។

នៅទីនេះ ក៏រួមមានកន្លែងសម្រាប់ដឹកជញ្ជូនឥវ៉ាន់ សម្រាប់ឲ្យម្ចាស់តូបទាំងអស់អាចធ្វើការដឹកជញ្ជូនទំនិញ ចាប់ពីជាន់ផ្ទាល់ដីរហូតដល់ដំបូល។ រាល់សេវាកម្មទាំងអស់ នឹងរាប់បញ្ចូលទៅក្នុងតម្លៃ លើការគ្រប់គ្រងដែលទាបបំផុតសម្រាប់ផ្សារក្នុងស្រុក។

អ្នកនាងបានបន្ថែមថា “យើងក៏បានបង្កើតឡើងនូវដំណោះស្រាយហិរញ្ញវត្ថុ ព្រមជាមួយនឹងការសម្រាកពីការបង់ ប្រាក់ប្រចាំខែមួយរយៈសម្រាប់ម្ចាស់តូប ដែលជួបប្រទះនូវគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិត ឬក៏ពិការភាព”។ អ្នកនាងបន្តថា “ជាជាងការធ្វើត្រឹមតែជាផ្សារបោះដុំ ផ្សារជីស៊ី អូរឫស្សីក៏ជាទីតាំង ដែលរក្សាទុកនូវគុណតម្លៃផ្ទាល់ខ្លួនរបស់ប្រជាជន កម្ពុជាគ្រប់រូប”។

យើងរក្សាទុកនូវអត្តចរិក ឥរិយាបថ ជំនឿ និងវប្បធម៌ពីបុរាណកាលមកបច្ចុប្បន្នកាលទៅកាន់ អនាគតកាល។ យើងជឿជាក់ថាម្នាក់ៗ អាចបន្តនូវចំណេះដឹង អាជីវកម្ម និងការតាំងចិត្តរបស់ខ្លួនទៅកាន់មនុស្ស ជំនាន់ក្រោយថែមទៀត”។

សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារជីស៊ី អូរឫស្សីសូមចូលទៅកាន់គេហទំព័រហ្វេសប៊ុក របស់យើង GC Orussey Market – ផ្សារជីស៊ីអូរឫស្សី: https://www.facebook.com/gc.orusseymarket ឆានែលតេឡេក្រាម – https://t.me/GCOrusseyMarket ។ លេខទូរស័ព្ទ និងតេឡេក្រាម: 099 331015, 098 33101។

ក្រុមហ៊ុន GCC គឺជាក្រុមហ៊ុនវិនិយោគ ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុងហុងកុង ដែលមានជំនាញលើ វិស័យ អភិវឌ្ឍអចលនទ្រព្យ វិនិយោគដីធ្លី និងសេវាកម្មហិរញ្ញវត្ថុ (trust and fund management)។ ចក្ខុវិស័យដ៏ធំបំផុតនៃ GCC គឺក្លាយជាអ្នកអភិវឌ្ឍអចលនទ្រព្យ ផ្តល់ជូនសេវាកម្មពេញលេញ360० នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ GCC មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន 7 ទៀត រួមមាន GC City, GC Land, GC Empire, GC Realty, GC Design, GC Management និង GC Credit ។ គម្រោងបច្ចុប្បន្នរបស់ GCC រួមមាន៖ បុរី ណាឌី ដោយជីស៊ី ស៊ីធី, CEO Wyndham Residence ផ្សារជីស៊ី អូរឫស្សី GC Residence ជ្រោយចង្វារ និង Lixin Century Innovation Park។

Share this post


MENU
DEMO