News

ផ្សារ​ជី​ស៊ី អូរ​ឫស្សី​បាន​នាំ​មក​ជូន​នូវ​កាត VIP សម្រាប់​ម្ចាស់​តូប​ទាំងអស់

រាជធានី​ភ្នំពេញ ៖ ផ្សារ​ជី​ស៊ី អូរ​ឫស្សី​បាន​នាំ​មក​ជូន​នូវ​កាត​សមាជិក VIP សម្រាប់​ម្ចាស់​តូប​ផ្សារ​ជី​ស៊ី អូរ​ឫស្សី​ទាំងអស់ ។​ នេះ បើ​តាម​សេចក្ដី​ព័ត៌មាន ​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ផ្សារ​ជី​ស៊ីអូរ​ឬ​ស្សី​ នៅ​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ២០២១​ នេះ ។

លោក​ កាំ​ង នី​ន នាយក​ផ្នែក​លក់​នៃ​គម្រោង​ផ្សារ​ជី​ស៊ី អូរ​ឫស្សី ​បាន​មាន​ប្រសាសន៍​ថា ផ្សារ​ជី​ស៊ី អូរ​ឫស្សី​ ខុស​ប្លែក​អំពី​គម្រោង​អភិវឌ្ឍ​ដទៃ​ទៀត ​ដោយ​យើង​ព្យាយាម​ស្វែងរក និង​នាំ​មក​ជូន​នូវ​មុខងារ​ថ្មី​ៗ​បន្ថែម​ទៀត​ សម្រាប់​ម្ចាស់​តូប​ទាំងអស់ ។

លោក​បន្ត​ថា ផ្សារ​ជី​ស៊ី អូរ​ឫស្សី​ត្រូវ​បាន​រចនា​ឡើង ​ប្លែក​ពី​គេ​ដោយ​បាន​រួម​បញ្ចូល​គ្នា​នូវ​រចនា​បទ​ ដែល​ជា​កម្ចី​ពីប្រវត្តិសាស្ត្រ​ផង​ ដោយ​ប​ម្លែ​ង​ឱ្យទៅ​ជា​រចនា​បទ​ទំនើបផង ប៉ុន្តែ​នៅ​រក្សា​បាន​នូវ​ស្ថាបត្យកម្ម​ប្រពៃណី​ខ្មែរ​បុរាណ​ ។ ផ្សារ​ក្នុងស្រុក​នេះ ​ត្រូវ​បាន​បង្កើត​ឡើង ជា​ពិសេស​ស្រប​ទៅ​តាម​បរិបទ​រស់នៅ ​នៃ​ប្រជាជន​ក្នុងស្រុក បរិយាកាស និង​ឥរិយា​បទ​អ្នក​ប្រើប្រាស់ ហើយ​ការ​រចនា​ក៏​បាន​យកចិត្តទុកដាក់​លើ​ដំណើរការ​នៃ​លំហូរ​ខ្យល់ និង​បែងចែក​ពន្លឺ​ធម្មជាតិ​បាន​កាន់តែ​ប្រសើរ​ឡើង ដែល​នេះ​ជា​កត្តា​ដ៏​សំខាន់​មួយ ​សម្រាប់​ធាតុអាកាស​ក្នុង​តំបន់​ត្រូពិច ក្នុង​ការ​ធ្វើ​យ៉ាងណា​ឲ្យ​មាន​ម្លប់​ច្រើន និង​ការពារ​ផ្នែក​ខាងក្នុង​ពី​ទឹកភ្លៀង ​។

នៅ​ក្នុងថ្ងៃនេះ​ផ្សារ ​ជី​ស៊ី អូរ​ឫស្សី ​បាន​នាំ​មក​នូវ​កាត​សមាជិក VIP ដែល​ជា​កាត​ត្រូវ​បាន​បង្កើត​ឡើងជា​ពិសេស សម្រាប់​ម្ចាស់​តូប​ទាំងអស់ ​។ កាត​សមាជិក VIP ជា​អ្នកសម្របសម្រួល ​ដល់​ប្រតិបត្តិការ​រវាង​ម្ចាស់​តូប​ទាំងអស់ និង​ក្រុមហ៊ុន​គ្រប់គ្រង​អាជីវកម្ម​ឲ្យ​ដំណើរការ​ កាន់តែ​មាន​ប្រសិទ្ធិ​ភាព មាន​ភាព​ប្រសើរ​ឡើង និង​ពោរពេញ​ដោយ​តម្លាភាព​ផង​ដែរ​ ។

 

លោក ​កាំ​ង នី​ន​ បាន​បញ្ជាក់​ថា សម្រាប់​រាល់​អតិថិជន​ទាំងអស់​ ដែល​បាន​កក់​តូប​ផ្សារ​ជី​ស៊ី អូរ​ឫស្សី​ នៅ​ក្នុង​អំឡុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក ​រហូត​ដល់​ចុងខែ​វិច្ឆិកា​នេះ នឹង​ទទួល​បាន​នូវ​កាត​សមាជិក VIP ផ្សារ​ជី​ស៊ី អូរ​ឫស្សី ​ព្រម​ជាមួយ 500 ពិន្ទុ​រួច​ជា​ស្រេច ​។ ម្ចាស់​តូប​អាច​ប្រើប្រាស់​ពិន្ទុ​នេះ​ ដើម្បី​បង់​តម្លៃ​សេវា​គ្រប់គ្រង និង​តម្លៃ​ចំណាយ​ផ្សេង​ៗ​ទៀត​ នា​ពេល​អនាគត ។

លោក​ កាំ​ង នី​ន ​ក៏​បាន​បន្ថែម​ទៀត​ថា ផ្សារ​ជី​ស៊ី អូរ​ឫស្សី ទទួល​បាន​នូវ​ការ​គាំទ្រ​ដ៏​ច្រើន​លើសលប់ ​ពី​សំណាក់​ប្រជាពលរដ្ឋ​កម្ពុជា​ ចាប់ពី​ការ​បើក​ទទួល​ចុះ​ឈ្មោះ​រើស​តូប ​នៅ​ក្នុង​ខែឧសភា​មក ​ដល់​ពេល​បច្ចុប្បន្ន​នេះ ​។ ក្រុមការងារ​របស់​យើង​កំពុង​តែ​បន្ត​ធ្វើការ​ស្វែងរក និង​នាំ​មក​ជូន​នូវ​អត្ថប្រយោជន៍​ដ៏​ច្រើន​លើសលប់​ផ្សេង​ទៀត ​សម្រាប់​ម្ចាស់​តូប​ទាំងអស់ ។

 

លោក​បាន​សង្កត់ធ្ងន់​ថា៖ «​ផ្សារ​ជី​ស៊ី អូរ​ឫស្សី​ មិន​ត្រឹមតែ​ជា​ផ្សា​របោះ​ដុំ​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​វា​ក៏​ជាទី​កន្លែង​ដែល​រក្សា​ទុក​នូវ​ទ្រព្យសម្បត្តិ​ដ៏​មាន​តម្លៃ បំផុត​របស់​ប្រជាជន​កម្ពុជា ​។ យើង​រក្សារ​នូវ​ទំនៀមទម្លាប់ ជំនឿ និង​វប្បធម៌​ ពី​អតីតកាល​មក​ដល់​បច្ចុប្បន្នកាល​ ។ យើង​ព្យាយាម​ធ្វើ​ជា​អ្នក​អភិវឌ្ឍ​ ដែល​ផ្ដល់​នូវ​ជំនួយ​ឱ្យ​បាន​កាន់តែ​ច្រើន ​ទៅ​កាន់​ម្ចាស់​អាជីវកម្ម​ទាំងអស់​ឲ្យ​ទទួល​បាន​ជោគជ័យ ។

ផ្សារ​ជី​ស៊ី អូរ​ឫស្សី បាន​ផ្ដល់​ជូន​នូវ​ឱកាស​វិនិយោគ ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ ។ ចាប់ពី​ថ្ងៃនេះ​រហូត​ដល់​ថ្ងៃ​ទី 30 ខែវិច្ឆិកា ឆ្នាំ 2021 សម្រាប់​រាល់​អតិថិជន ​ដែល​កក់​នូវ​តូប​ផ្សារ​ចំនួន 2 យូ​នី​ត នឹង​ទទួល​បានការ​រចនា​ប្រភេទ Diamond ដោយ​ឥត​គិតថ្លៃ ហើយ​សម្រាប់​អ្នក​កក់ 1 យូ​នី​ត​ក៏​អាច​ទទួល​បានការ​រចនា​ប្រភេទ Silver ព្រម​ជាមួយនឹង កាត​សមាជិក VIP 500 ពិន្ទុ​រួច​ជា​ស្រេច​ទៀត​ផង​ ។

 

សម្រាប់​ព័ត៌មាន​លម្អិត​ពី​ផ្សារ​ជី​ស៊ី អូរ​ឫស្សី​សូម​ចូល​ទៅ​កាន់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ផ្សារ​ជី​ស៊ី អូរ​ឬ​ស្សី ៖
-​ ​GC Orussey Market – ផ្សារ​ជី​ស៊ីអូរ​ឫស្សី​: <a href=”https://www.facebook.com/gc.orusseymarket”>https://www.facebook.com/gc.orusseymarket</a>
-​ ​ឆា​ណែ​ល​តេ​លេ​ក្រាម – <a href=”https://t.me/GCOrusseyMarket”>https://t.me/GCOrusseyMarket</a>
-​ ​លេខ​ទូរស័ព្ទ និង​តេ​លេ​ក្រាម​: 099 331015, 098 331015 ៕ ដោយ​សហការ

Share this post


MENU
DEMO