ក្រុមហ៊ុនជីស៊ីស៊ី ប្រកាសបើកលក់សាកល្បង វិមានអលង្ការ របស់គម្រោងផ្សារជីស៊ីអូរឫស្សីជាន់ទីមួយ L1A
រាជធានីភ្នំពេញ៖ ថ្ងៃទី២២ ខែ មករា ឆ្នាំ២០២២ នៅការិយាល័យលក់ផ្សារជីស៊ីអូរឫស្សី ក្រុមហ៊ុន ជីស៊ីស៊ី ថ្ងៃនេះបានប្រកាស បើកលក់សាកល្បង វិមានអលង្ការរបស់គម្រោងផ្សារជីស៊ីអូរឫស្សី ។ វិមានអលង្ការមានទីតាំងនៅជាន់ទីមួយ L1A នៃផ្សារជីស៊ី អូរឫស្សី ។ ជាន់នេះផងដែរ មានច្រកចេញចូលសំខាន់ៗចំនួនពីរ ដែលតភ្ជាប់ពីជាន់ផ្ទាល់ដី ទៅជាន់ទីមួយ ដែលផ្តល់ភាពងាយស្រួលទាំងអតិថិជន និងម្ចាស់ហាង ព្រមទាំងបង្កើន លំហូរអតិថិជននៅជាន់នោះផងដែរ ។ វិមានអលង្ការគឺជាផ្សារដ៏ពិសេស និងប្រណីតមួយ ដែលលោកអ្នកអាចស្វែងរកគ្រឿងអលង្ការ មាស ប្រាក់ ពេជ្រ ត្បូង និងវត្ថុអនុស្សាវរីយ៍ប្រណីតៗដែលមានគុណភាព ។
លោក កាំង នីន នាយកផ្នែកលក់ ផ្សារជីស៊ី អូរឫស្សី បានមានប្រសាសន៍ថា៖ «វិមានអលង្ការ មានប្រព័ន្ធការពារសុវត្ថិភាពនៅជុំវិញកន្លែងសំខាន់ៗចំនួន៦ទីតាំង ។ យើងបានគិតគូរយ៉ាងលម្អិតអំពីសុវត្ថិភាពរបស់ម្ចាស់ហាងតាំងពីពេលបើក ប្រកបអាជីវកម្ម រហូតដល់ពេលបិទហាងត្រឡប់ទៅផ្ទះវិញ ។ ចំណែកអតិថិជនដែលជាអ្នកទិញក៏មានអារម្មណ៍សុវត្ថិភាព និងកាន់តែងាយស្រួលក្នុងការចំណាយពេលវេលា ដើរទិញទំនិញនៅក្នុងវិមានអលង្ការ» ។
លោកបានបន្តថា៖ «តាមការសិក្សារបស់យើង បងប្អូនអាជីវករ ជាធម្មតាគឺប្រមូលឥវ៉ាន់របស់ខ្លួនត្រឡប់ទៅវិញទៅមក ដោយរក្សាទុកនៅក្នុងទូដែក ឬផ្ទះរបស់ពួកគាត់ដែលនៅឆ្ងាយពីហាង ។ ជាពិសេសពួកគេប្រឈមមុខនឹងហានិភ័យខ្ពស់ជាមួយនឹងការបាត់បង់ទំនិញ និងការខូចខាតទំនិញ ដោយសារតែការលួចឬឆក់ពេលដឹកជញ្ជូន ឬចោរគាស់កំឡុងពេលរក្សាទុកនៅក្នុងហាង ។ ប៉ុន្តែប្រសិនបើបងប្អូនជ្រើសរើសធ្វើអាជីវកម្មនៅ វិមានអលង្ការរបស់ផ្សារជីស៊ី អូរឫស្សី លោកអ្នកនឹងអស់ក្ដីបារម្ភចំពោះបញ្ហាទាំងអស់ ព្រោះតែពួកយើងនឹងការពារសន្តិសុខសម្រាប់បងប្អូនជានិច្ច» ។
លោក កាំង នីន បានពន្យល់ថា ប្រព័ន្ធសន្តិសុខទាំងប្រាំមួយនោះ រួមមាន បន្ទប់សុវត្ថិភាព ដើម្បីទុកដាក់ឥវ៉ាន់មានតម្លៃ ដូចនេះបងប្អូនអាជីវករនឹងទទួលបានភាពស្ងប់ និងទំនុកចិត្ត ។
លើសពីនេះប្រសិនបើមានគ្រោះថ្នាក់ ឬត្រូវការជំនួយបងប្អូនអាជីវករគ្រាន់តែចុចប៊ូតុង SOS ដែលមាននៅក្នុងហាងរបស់ពួកគេ ពេលភ្លាមៗនោះ ឧបករណ៍នោះនឹងបញ្ចូនដំណឹងទៅក្រុមសន្តិសុខ ។
ចំនែកឯប្រព័ន្ធប្រកាសអាសន្នវិញ គឺនឹងចាប់ផ្តើមរោទិ៍ឡើងនៅពេលដែលមានការប៉ុនប៉ងទន្ទ្រាន ឬទម្លុះចូលណាមួយ ។ ជាមួយនឹងកាមេរ៉ាសុវត្ថិភាព ត្រូវបានតម្លើងនៅគ្រប់ច្រកចេញចូល និងគ្រប់ជ្រុង ដើម្បីធានាថាគ្មានកន្លែងណាអាចគេចផុតពីការតាមដានត្រួតពិនិត្យរបស់ក្រុមសន្តិសុខ និងឆ្មាំប្រដាប់អាវុធរបស់វិមានអលង្ការបានឡើយ ដោយពួកគេរក្សាការប្រុងប្រយ័ត្ន ២៤ ម៉ោង ហើយចាត់វិធានការភ្លាមៗនៅពេលចាំបាច់ ។
ដោយបានទទួលស្គាល់ពីបងប្អូនក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា ថាជាក្រុមអភិវឌ្ឍន៍ក្នុង ដែលយកចិត្តទុកដាក់ ក្រុមហ៊ុនជីស៊ីស៊ីក៏នឹងផ្តល់នូវសុវត្ថិភាព ដល់ម្ចាស់ហាងទាំងអស់ ដោយផ្តល់អោយពួកគេនូវធានារ៉ាប់រងការពារប្រឆាំងនឹងបទចោរកម្ម និងអគ្គិភ័យ។ លោក កាំង នីន បានលើកឡើងថា ថាក្រុមហ៊ុនជីស៊ីស៊ីកំពុងពិភាក្សាជាមួយអ្នកក្រុមហ៊ុនធានារ៉ាប់រងធំៗ មួយចំនួននៅក្នុងប្រទេសកម្ពុជា សម្រាប់ព័ត៌មានលម្អិតនឹងជូនដំណឹងតាមក្រោយបន្ទាប់ពីបញ្ចប់កិច្ចពិភាក្សា ។
ផ្សារ ជីស៊ី អូរឬស្សី ធ្លាប់ជាប្រធានបទដ៏ក្តៅគគុក ក្នុងទីក្រុងរួចមកហើយ និងទទួលបានការគាំទ្រច្រើនលើសលប់ពីសាធារណជន ចាប់តាំងពីពាក់កណ្តាលឆ្នាំ 2021 មកម្ល៉េះ នៅពេលដែលក្រុមហ៊ុនបានប្រកាស អំពីគម្រោងថាជាអគារ 6 ជាន់ ដែលជាស្ថាបត្យកម្មរចនាបែបខ្មែរដ៏ពិសេសមួយ រួមបញ្ចូលគ្នានូវភាពច្នៃប្រឌិតទំនើប ដែលមានទម្រង់ខុសៗខុសគ្នាពីមួយជាន់ទៅមួយជាន់ ។
ចាប់អារម្មណ៍ចង់ដឹងបន្ថែមពីវិមានអលង្ការ ឬ គម្រោងផ្សារជីស៊ីអូរឬស្សី? សូមអញ្ជើញមកការិយាល័យលក់ផ្សារជីស៊ីអូរឬស្សី ដែលមានទីតាំងនៅអគារផ្សារទំនើប អូឡាំព្យា ចុងសប្តាហ៍នេះ ។ ដើម្បីអបអរសាទរ ការបើកលក់សាកល្បង វិមានអលង្ការ និងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ ក្រុមហ៊ុន ជីស៊ីស៊ី នឹងរៀបចំកម្មវិធីលក់សាកល្បង រយៈពេល 2 ថ្ងៃ ដែលមានការរៀបចំសកម្មភាពកម្សាន្ត ការសម្តែង និងប្រម៉ូសិនដ៏អស្ចារ្យសម្រាប់អតិថិជន ដែលចាប់អារម្មណ៍ចុះឈ្មោះ ។
សម្រាប់ព័ត៍មានបន្ថែមអំពីផ្សារជីស៊ីអូរឬស្សី សូមទំនាក់ទំនងតាមរយៈហ្វេសប៊ុក៖
GC Orussey Market – ផ្សារជីស៊ីអូរឫស្សី: https://www.facebook.com/gc.orusseymarket
តេឡេក្រាម https://t.me/GCOrusseyMarket
លេខទូរស័ព្ទ 099 331015, 098 331015 ៕