News

ការវិនិយោគដ៏មានកិត្យានុភាពបំផុតដែលទើបតែរកឃើញនៅក្នុងវិស័យអចលនទ្រព្យ

តម្លៃអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាមានការកើនឡើងជាលំដាប់ប៉ុន្តែ នៅតែមានតម្លៃសមរម្យបើ ធៀបជាមួយនឹងប្រទេសនៅក្នុងតំបន់។ ទាំងនេះធ្វើឲ្យប្រទេសកម្ពុជាក្លាយជាទីផ្សារដ៏មានសក្ដានុពលសម្រាប់ ការវិនិយោគ ជាពិសេសនៅរាជធានីភ្នំពេញ។ កម្ពុជាតែងតែត្រូវបានលើកយកមកពិភាក្សាក្នុងចំណោម អ្នកវិនិយោគលើវិស័យអចលនទ្រព្យដែលចង់ចាប់ផ្ដើមអាជីវកម្មថ្មីរបស់ពួកគេ។ មិនថានៅក្នុងពេលជួបប្រទះនូវ ផលវិបាកពីជម្ងឺឆ្លងនៅក្នុងឆ្នាំ 2020 ការវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាមិននៅទ្រឹងនោះទេ។

ភ្នំពេញដែលជារាជធានី និងជាទីក្រុងធំបំផុតនៃព្រះរាជាណាចក្រកម្ពុជានេះ ក៏មានភាពល្បីល្បាញ សម្រាប់ការវិនិយោគវិស័យអចលនទ្រព្យផងដែរជាមួយនឹងអត្រានៃការវិនិយោគផ្ទាល់ពី បរទេស​មានការ កើនឡើងជាគំហុគរហូតដល់ទៅជាង​ 100% នៅក្នុងទស្សវត្សន៍ចុងក្រោយនេះ។ ការវិនិយោគលើអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជាដែលត្រូវបានស្គាល់ និងអនុវត្តជាទូទៅមានដូចជា ដី ខុនដូ និងគេហដ្ឋាន ជាមួយនឹងអត្រា នៃផលចំណេញពីការជួលប្រចាំឆ្នាំមានប្រហែ​ល 6% ទៅ 8%។

នាពេលបច្ចុប្បន្ននេះមានគម្រោងថ្មីមួយ ដែលត្រូវបានណែនាំដោយ GCC គ្រុប មានទីតាំងស្ថិតនៅក្នុង ទីក្រុងភ្នំពេញដែលធ្វើឲ្យមាន ភាពភ្ញាក់ផ្អើលដល់អ្នកវិនិយោគជាខ្លាំងដោយសារតែការវិនិយោគតិចជាង 5 ម៉ឺនដុល្លា ប៉ុន្តែទទួលបាននូវផលចំណេញ ប្រចាំឆ្នាំរហូតដល់ 15%។ គម្រោងអភិវឌ្ឍដ៏ទាក់ទាញនេះ គឺជាគម្រោងផ្សារលក់អាហារស្រស់ក្នុងស្រុកដ៏ថ្មី ស្រឡាងមួយគឺ “ផ្សារយើង ដោយជីស៊ី អូរឫស្សី”។ យោងទៅតាមអត្រានៃការជួលរបស់ផ្សារលក់អាហារស្រស់ មានតម្លៃអប្បបរមាប្រហែល USD 100 ក្នុងមួយ ម៉ែត្រការ៉េ។ ប្រសិនបើអ្នកវិនិយោគជ្រើសរើសទិញយកតូបមធ្យមទំហំ 3sqm គាត់នឹងទទួលបានថ្លៃជួល USD 300ក្នុងមួយខែស្មើរនឹង USD 3,600ក្នុងមួយឆ្នាំ។ ប្រសិនបើតម្លៃតូបប្រហែល USD 25,000 អ្នកវិនិយោគអាច នឹងទទួលបានប្រាក់ចំណេញពីការវិនិយោគ ប្រចាំឆ្នាំរហូតដល់ 15%។ នៅក្នុងប្រទេសកម្ពុជា នេះគឺជាគម្រោង វិនិយោគដែលអាចធានានូវផលចំណេញខ្ពស់ខណៈដែលទំហំវិនិយោគមានតម្លៃសមរម្យ។

នៅថ្ងៃទី 23 ខែកក្កដា ឆ្នាំ 2021 ក្នុងការិយាល័យកណ្ដាលរបស់ GCC គ្រុប GCC បានប្រកាសអំពី គម្រោង ផ្សារយើងដោយជីស៊ី អូរឫស្សីដែលជាផ្សារលក់អាហារស្រស់នៅក្នុងស្រុក មានទីតាំងស្ថិតនៅជាន់ ផ្ទាល់ដីនៃផ្សារជីស៊ីអូរឫស្សីជាមួយនឹងតូបដែលមានតម្លៃចាប់ផ្តើមពី ២x,០០០ ដុល្លារតែប៉ុណ្ណោះ។ នៅមិនទាន់ ឃើញមាន អ្នកអភិវឌ្ឍណាផ្សេងទៀតដែលអភិវឌ្ឍគម្រោងទីផ្សារក្នុងស្រុក ដើម្បីឆ្លើយតបទៅនឹងតម្រូវការខ្ពស់ នៅក្នុងទីក្រុងភ្នំពេញក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះទេ។ ដូចដែលបានឃើញជាទូទៅ ផ្សារក្នុងស្រុក ពាក់ព័ន្ធនឹងជីវិតរស់នៅរបស់ប្រជាជនកម្ពុជាជាច្រើន ប៉ុន្តែមានតែទីផ្សារលក់អាហារក្នុងស្រុកមួយចំនួនតូច ប៉ុណ្ណោះ ដែលមានទីតាំងនៅទីក្រុងភ្នំពេញ​ និងមានប្រវត្តិយូរយារណាស់មកហើយ ក្នុងការបម្រើដល់សហគមន៍ ដ៏រស់រវើកមួយនេះ

ផ្សារយើងដោយជីស៊ី អូរឫស្សី គឺជាផ្សារលក់អាហារស្រស់ដុំ និងរាយក្នុងស្រុកដែលមាន គោលដៅ ក្លាយទីតាំងដែលបម្រើសេចក្តីត្រូវការរបស់សហគមន៍ទាំងមូល។ ទីនេះជាកន្លែងដែលមនុស្ស គ្រប់គ្នានឹងមកទិញអាហារ និងគ្រឿងទេសជាប្រចាំរបស់ពួកគេ។ នៅពេលដែល GCC បានប្រកាសអំពីគម្រោង ផ្សារជីស៊ី អូរឫស្សី នាដើមឆ្នាំនេះ ទីនេះបានក្លាយជាប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍ មួយនៅក្នុងទីក្រុងភ្នំពេញ និងទទួលបានការឆ្លើយតបដ៏លើសលប់ពីមហាជន។ អគារកម្ពស់ 6 ជាន់នេះ គឺជាស្ថាបត្យកម្មដែលបំផុសគំនិត ដោយស្ថាបត្យកម្មបែបខ្មែររួមបញ្ចូលគ្នាជាមួយនឹងការរចនាបែបទំនើប ព្រមទាំងមានការបែងចែកពាណិជ្ជកម្ម ទៅតាមផ្នែកផ្សេងៗគ្នានៅជាន់នីមួយ។

នៅក្នុងកិច្ចសម្ភាសនាពេលព្រឹកនេះ អ្នកនាងហែមស៊ីម៉ា នាយកផ្នែកលក់នៃគម្រោងផ្សារជីស៊ី អូរឫស្សីក៏បានជម្រាបជូននូវព័ត៌មានលម្អិតស្តីអំពីផ្សារយើងដោយជីស៊ី អូរឫស្សី។ អ្នកនាងក៏បានចែករំលែក ផងដែរសម្រាប់អតិថិជនដែលកក់តូបមុនគេនៅក្នុងថ្ងៃនេះនឹងទទួលបាននូវការបញ្ចុះតម្លៃរហូតដល់ USD 9,XXX ដុល្លារជាមួយនឹងការបង់រំលស់ប្រចាំខែត្រឹមតែ USD 3,XX ដុល្លារព្រមជាមួយនឹងការផ្ដល់ជូនពិសេស គឺការធានាជួលត្រឡប់វិញរហូតដល់ 14 ភាគរយ (លក្ខខណ្ឌត្រូវបានអនុវត្ត) នឹងត្រូវផ្តល់ជូនសម្រាប់អ្នកដែល កក់យូនីតណាមួយជាមួយនឹងយើងខ្ញុំ ។

សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារយើងសូមចូលទៅកាន់គេហទំព័រហ្វេសប៊ុក របស់យើង៖

GC Orussey Market – ផ្សារជីស៊ីអូរឫស្សី:

https://www.facebook.com/gc.orusseymarket

ឆានែលតេឡេក្រាម – https://t.me/GCOrusseyMarket

លេខទូរស័ព្ទ និងតេឡេក្រាម: 099 331015, 098 331015

Share this post

MENU
DEMO